រដ្ឋាភិបាលគ្រោង​ដាក់ឲ្យប្រើប្រព័ន្ធត្រួត​ពិនិត្យ​ស្វ័យ​ប្រវត្តិ​តាម​ច្រកទ្វារព្រលាន​យន្ត​ហោះ

ភ្ងៀរជាតិនិងអ​ន្តរជាតិកំពុងរង់ចាំធ្វើដំណើរនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖ រូបថត៖ ផ្ដល់​ឲ្យ

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ប្រព័ន្ធ​ត្រួត​ពិនិត្យ​ស្វ័យ​ប្រវត្តិ​មួយ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​​នៃ​ព្រលាន​យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពលរដ្ឋ​។

ក្នុង​លិខិត​មួយ​កាល​ពី​ថ្ងៃសុក្រ​កន្លង​មក​នេះ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក ស៊ា កុសល បាន​ប្រាប់​ទៅ​មន្ត្រី​ទូត​កម្ពុជា​ទាំង​អស់​ថា ក្រសួង​មហាផ្ទៃ​នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ច្រក​ទ្វារ​អេឡិកត្រូនិច​នា​ពេល​ឆាប់ៗ​ខាង​មុខ។

បើ​តាម​លិខិត​ដដែល​នោះ ប្រព័ន្ធ​ទ្វារ​ស្វ័យ​ប្រវត្តិ​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ​ច្រក​ទ្វារ​នៃ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ និង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​នៅ​ខេត្ត​សៀមរាប។

ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ក្រសួង​ការបរទេស​ប្រាប់​ទៅ​មន្ត្រី​ការទូត​របស់​ខ្លួន​ថា ពលរដ្ឋ​កម្ពុជា​ដែល​នឹង​ធ្វើ​ដំណើរ​ចេញ​ចូល​តាមច្រក​ទ្វារ​នៃ​ព្រលាន​យន្ត​ហោះ​ទាំង​ពីរ នឹង​មិន​តម្រូវ​ឲ្យ​បោះ​ត្រា​ចេញ-ចូល​នៅ​លើ​លិខិត​ឆ្លង​ដែន​អេឡិកត្រូនិច​ទៀត​ឡើយ។

ក្រសួងការបរទេស បាន​អះអាងថា ការដាក់ឲ្យដំណើរការប្រព័ន្ធ E-gates នេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចេញ-ចូលច្រកទ្វារអន្ដរជាតិរបស់ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ