យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ចិន​ចុះចតបន្ទាន់ ក្រោយហោះ​ហើរ​បាន ៣០នាទី

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិន «Lanmei» បានជួបបញ្ហាបច្ចេកទេស (ម៉ាស៊ីនយន្តហោះ) នៅពាក់កណ្តាលផ្លូវអាកាស ខណៈកំពុងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ។ រូបភាព៖ FN

មន្ត្រី​អាកាសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា យន្តហោះ Lanmei មួយ​គ្រឿង​របស់ក្រុមហ៊ុនអាកាសចរចិន ដែល​ប្រតិបត្តិការ​ហោះ​ហើរ​នៅ​កម្ពុជា បាន​ចុះចតបន្ទាន់ ក្រោយហោះឡើងបាន​រយៈពេល ៣០នាទី នៅ​ក្នុង​ជើង​ហោះ​ហើរ​ទៅ​កាន់ទីក្រុងបាងកក។

អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​​កម្ពុជា លោក ជា អូន បាន​ប្រាប់ ​វីអូឌី ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Lanmei បាន​ចុះ​ចត​ជា​បន្ទាន់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​ថា មាន​បញ្ហា​បច្ចេកទេស។

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរចិន «Lanmei» បានជួបបញ្ហាបច្ចេកទេស (ម៉ាស៊ីនយន្តហោះ) នៅពាក់កណ្តាលផ្លូវអាកាស ខណៈកំពុងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ។ រូបភាព៖ FN

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា យន្តហោះ​នោះ បាន​វិល​ត្រឡប់​មក​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​វិញ បន្ទាប់​ពី​ហោះ​ហើរ​បាន​រយៈ​ពេល ៣០​នាទី ក្នុង​ដំណើរ​ហោះហើរ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​ថៃ។

លោក ជា អូន បាន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​ប្រហែល ២០០​នាក់ ដែល​ស្ថិត​លើ​យន្តហោះ​មួយ​គ្រឿង​នោះ ត្រូវ​បាន​ផ្ទេរ​ទៅ​យន្តហោះ​ផ្សេង​ហើយ ក្រោយ​ពី​ចុះ​ចត​ជា​បន្ទាន់​រួច​មក។

ទោះជាយ៉ាងណា លោក ជា អូន ពុំ​អាច​បញ្ជាក់​អំពី​មូល​ហេតុ​ច្បាស់​លាស់​នៃ​ការ​ចុះ​ចត​ជា​បន្ទាន់​របស់​យន្ត​ហោះ​មួយ​គ្រឿង​នោះ​ឡើយ​ ដោយ​ថា ក្រុម​បច្ចេកទេស​កំពុង​តែ​ស្រាវ​ជ្រាវ​លើ​មូលហេតុ​នៅ​ឡើយ។

ក្រុមហ៊ុន​អាកាសចរណ៍ Lanmei បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​តុលា​ ក្នុង​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ