ទេសចរវៀតណាម​កើនឡើងក្នុងខែមករាភាគច្រើនមកពី US និង EU

ភ្ញៀវទេសចរអឺរ៉ុបនៅវៀតណាម(រូបគេហទំព័រ Nhan Dan)

ចំនួនភ្ញៀវទេសចរបរទេសទៅលេងវៀតណាម​កើនឡើងចំនួន៥ភាគរយនៅក្នុងខែមករាឆ្នាំ២០១៩ ដែលភាគច្រើនពួកគេមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។​

ទីភ្នាក់ងារព័ត៌មានវៀតណាម​បានដកស្រង់របាយការណ៍ពីការិយាល័យទិន្នន័យទូទៅរបស់រដ្ឋាភិបាលចុះផ្សាយកាលពីម្សិលមិញថា ភ្ញៀវទេសចរបរទេសបានជ្រើសរើសប្រទេសវៀតណាមជាគោលដៅនៅក្នុងខែមករានេះ មានជាង១,៥លាននាក់ ចំនួននេះកើនឡើង៥ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបញ្ជាក់ថា ភ្ញៀវទាំងនេះច្រើនលើសលប់ពីសហរដ្ឋអាមេរិក និងអឺរ៉ុប។​

ទីភ្នាក់ងារព័ត៌មានវៀតណាមឲ្យដឹងទៀតថា សម្រាប់ទីក្រុងហាណូយវិញគិតទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងខែមករា ទទួលបាន២,៤លាននាក់ កើនឡើង១០,៤ភាគរយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ