លោក ហ៊ុន សែន រំឭកជាថ្មីថា មន្ត្រីមិនមែនជាចៅហ្វាយពលរដ្ឋទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំឭកជាថ្មីទៀតថា មន្ត្រីទាំងអស់ត្រូវពង្រឹងសមត្ថភាព ខិតខំធ្វើការងារដោយតាំងខ្លួនជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។​

លោកនាយករដ្ឋមន្ត្រីបានសរសេរ និងបង្ហោះវិឌីអូនៅលើហ្វេសប៊ុករបស់់លោកកាលពីម្សិលមិញថា មន្ត្រីត្រូវស្មោះត្រង់ និងខិតខំធ្វើការងារដើម្បីបម្រើពលរដ្ឋ។​

លោក ហ៊ុន សែន រំឭកជាថ្មី៖«​មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនិមួយៗអោយទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ។»

លោកនាយករដ្ឋមន្ត្រីក៏ណែនាំឲ្យមន្ត្រីប្រុងប្រយ័ត្នឥទ្ធិពលគ្រួសារ និងបក្ខពួកនិយម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការ និងប្រជាពលរដ្ឋ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ