មន្ត្រី​នគរបាល​ត្រៀម​ឡាន​ទឹក​ជាង​២០​គ្រឿង​ដើម្បី​បង្ការ​អគ្គិភ័យ​នៅ​ភ្នំពេញ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន

រថយន្តពន្លត់អគ្គិភ័យ (រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ អគ្គស្នងការនគរបាលជាតិ)

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ឡាន​ទឹក​ជាង ២០​គ្រឿង​ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ត្រៀម​បង្ក្រាប​អគ្គិភ័យ ខណៈ​ដែល​​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ក៏​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សន្តិសុខ និង​សុវត្ថិភាព​ផង​ដែរ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

ប្រធាន​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជ​ធានី​ភ្នំពេញ លោក ព្រំ យ៉ត បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ កម្លាំង​ពន្លត់​អគ្គិភ័យ​របស់​លោក បាន​ត្រៀម​ឡាន​ទឹក​ចំនួន ២៣​គ្រឿង នៅ​តាម​គោល​ដៅ​សំខាន់ៗ ៨​កន្លែង ដើម្បី​បង្ការហានិភ័យនានាកើតឡើងជាយថាហេតុនៅក្នុងកំឡុងពិធីប្រពៃណីចិននេះ។

ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះសន្តិសុខ និង​សុវត្ថិភាព​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-វៀតណាម។

សាលា​រាជធានីភ្នំពេញ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃទី​២៩​មករា​កន្លង​មក​នេះ​ថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរ​បានហាម​ឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ដុតកាំជ្រួច អុច​ផាវ លេងល្បែងស៊ីសងគ្រប់ប្រភេទ និងការហែក្បួនសាសនានានាដែលគ្មានការអនុញាត​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ