យ៉ាងហោចណាស់សិស្សរៀននៅវិទ្យាល័យមួយក្នុងខេត្តរតនគិរី ចំនួន៣នាក់ ដួលសន្លប់ជាបន្តបន្ទាប់ជាថ្មីទៀត កាលពីម្សិលមិញ ដោយសារខ្វះជាតិស្ករ។
អនុប្រធានមន្ទីរអប់រំខេត្តរតនគិរីលោក ឈៀវ គឹមសាយ ឲ្យដឹងថា សិស្សទាំងបីនាក់សន្លប់កាលពីព្រឹកម្សិលមិញ ហើយបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅពេទ្យបង្អែកក្បែរនោះរកឃើញថា មូលហេតុបណ្តាលពីខ្វះជាតិស្ករ។
លោក ឈៀវ គឹមសាយ ឲ្យដឹងទៀតថា សិស្សនៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២មានចំនួនជាង២១០០នាក់។ លោកថា កាលពីដើមខែមករា ក៏មានករណីសិស្សសន្លប់ដែរមូលហេតុខ្វះជាតិស្ករ និង អត់ងងុយច្រើន។