រដ្ឋាភិបាលប្រកាសធ្វើជំរឿនប្រជាជនចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ ដោយថា ដើម្បីដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ នឹងអាចជួយរដ្ឋាភិបាលរៀបចំតាក់តែងគោលនយោបាយបានត្រឹមត្រូវ ក្នុងការអនុវត្តកម្មវិធីផ្សេងៗទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋ។
សារអំពាវនាវរបស់លោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ឲ្យដឹងថា ការធ្វើជំរឿនប្រជាជននេះ មិនទាក់ទងនឹងបញ្ហានយោបាយ មិនបម្រើផលប្រយោជន៍ឲ្យគណបក្សនយោបាយណាមួយ មិនធ្វើឲ្យខាតបង់ប្រាក់កាសទេ តែការងារនេះ លោកថា ដើម្បីអនាគតដ៏សំបូរសប្បាយ ភាពរីកចម្រើនរបស់ប្រជាជនទូរទាំងប្រទេស។
លោក ហ៊ុន សែន អំពាវនាវទៅប្រជាពលរដ្ឋឲ្យផ្ដល់ព័ត៌មានតាមសំណួរសម្ភាសន៍ បានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ដល់មន្ត្រីធ្វើជំរឿនប្រជាជន។
គួរបញ្ជាក់ថា នេះជាការធ្វើជំរឿនប្រជាជនលើកទី៣ហើយ បន្ទាប់ពីការធ្វើជំរឿនលើកទី២ នៅឆ្នាំ២០០៨ ដែលធ្វើឡើង១០ឆ្នាំម្តងស្របតាមច្បាប់ស្តីពីស្ថិតិ។