វៀតណាម កំណត់​ទិសដៅ​នាំចេញសម្លៀកបំពាក់ឲ្យបាន​៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

ផ្នែកមួយរបស់ក្រុមហ៊ុន Binh Duong Garment Company Ltd. – VNA / VNS Photo Hai Au

សមាគមវាយនភ័ណ្ឌនិងសម្លៀកបំពាក់វៀតណាម បាន​ប្តេជ្ញាថា ​នឹងជំរុញទំហំនាំចេញក្នុងឆ្នាំ២០១៩ ឲ្យ​បាន​៤០ពាន់លានដុល្លារ។

សារព័ត៌មាន Vietnam News បាន​ចុះផ្សាយកាលពីម្សិលមិញថា​ ការហ៊ាន​ដាក់​គោលដៅ​នាំចេញរបស់​សមាគមនេះរហូតដល់​៤០ពាន់លានដុល្លារ ដោយសារមើលឃើញពី​ភាពជោគជ័យកាលពីឆ្នាំ២០១៨កន្លងទៅ។​ ទំហំ​នៃការនាំចេញផលិត​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់​របស់​វៀតណាម​នៅឆ្នាំ២០១៨ មាន​៣៦ពាន់លាន​ដុល្លារ ដែល​កើនឡើង១៦ភាគរយ បើធ្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៧។

ប្រភពដដែល ឲ្យ​ដឹងថាកំណើននៃការនាំចេញនេះ​អាចនឹង​ជួយឲ្យ​វៀតណាមក្លាយ​ជាប្រទេសមួយក្នុង​ចំណោមប្រទេសដែល​​នាំចេញផលិតផល​​វាយនភ័ណ្ឌនិងសម្លៀកបំពាក់ធំជាងគេបំផុតលើ​ពិភពលោក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ