គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីចូលឆ្នំាចិនឆ្នាំនេះថយចុះ១៨% បើធៀបទៅនឹងឆ្នាំមុន

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក់​ ដែល​ហេតុការណ៍​ នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ១៦​ និង​៤០​នាទី​ លើ​ ផ្លូវ​ ជាតិ​លេខ​៧​ ត្រង់​ចំណុច​ចន្លោះ​ បង្គោលគីឡូម៉ែត្រ​លេខ​១៤៨-១៤៩​ ស្ថិត​នៅ​ភូមិ​ជ្រៃ​បិទមាស​ សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ ​

នគរបាលជាតិបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីចូលឆ្នាំចិនឆ្នាំនេះ បានស​ម្លាប់មនុស្ស៣៦​នាក់ ដែលចំនួន​នេះ​ថយ​ចុះ​១៨ភា​គរយបើធៀប​ទៅ​​នឹ​ងឆ្នាំមុន ។

អគ្គស្នងការនគរបាលជាតិ ឲ្យដឹងតាមរបាយការណ៍ ដែលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា រយៈពេល៤ថ្ងៃនៃពិធីចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរ​ណ៍បានកើតឡើង៦៧លើក ស​ម្លាប់មនុស្ស​​៣៦​​​​នាក់ បង្កឲ្យរងរបួស៨៩នាក់ ខណៈឆ្នាំ២០១៨ មាន​មនុ​ស្ស​ស្លាប់ ៤៤នាក់ របួស៩១នាក់ ។

របាយ​ការណ៍ដដែលបញ្ជាក់ថា​​ ​មូលហេតុគ្រោះថ្នាក់ក្នុងពិធីចូលឆ្នាំចិនឆ្នាំ២០១៩នេះ បង្កឡើងដោយល្បឿន២៦លើក មិន​ប្រ​កាន់​​ស្តាំ១៤លើក មិនគោរពសិទ្ធិ៩ និងស្រវឹង៦ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ