សមត្ថកិច្ចឃាត់ខ្លួនជន​បរទេស៤នាក់ផ្សេងទៀត ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀនជិត៥​គីឡូ

កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្អាកការធ្វើដំណើរចេញពីប្រទេសកម្ពុជា របស់ជនជាតិរ៉ូមោនីម្នាក់ ដោយសង្ស័យរត់ពន្ធគ្រឿងញៀន នាវេលាម៉ោង ០៩និង៥៥នាទី ថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

អាជ្ញាធរកម្ពុជា បាន​ឃាត់ខ្លួនជនបរទេស៤នាក់បន្ថែម​ទៀត ពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន ក្រោយឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ កាលពីម្សិលមិញ។

អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រឿង​ញៀន​ លោក ម៉ក់ ជីតូ បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនបុរសជនជាតិរ៉ូម៉ានីម្នាក់ឈ្មោះ OLARU NARCIS-MANUEL  កម្លាំងនគរបាលក៏បានស្រាវជ្រាវ និងឃាត់ខ្លួនជនបរទេស៤នាក់ផ្សេងទៀតដែលមានជនជាតិរ៉ូម៉ានីម្នាក់ និងជនជាតិនីហ្សេរីយ៉ា៣នាក់ នៅក្នុងទីក្រុងភ្នំពេញ។

ប្រភពដដែល បានបន្តថា ជនបរទេសទាំងនោះស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលប្រមាណជាង១ខែហើយ។ គ្រឿងញៀននេះ គឺយកមក​ពីប្រទេសឡាវ​ឆ្លងកាត់​កម្ពុជា ដើម្បីនាំទៅកាន់ប្រទេសណូវែលសេឡង់ដែលជាទិសដៅចុងក្រោយ​​។

កាលពីម្សិលមិញ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនជាតិរ៉ូម៉ានីម្នាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាបដោយជាប់ពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀនប្រមាណជិត៥គីឡូក្រាម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ