វៀតណាមបង្កើនការនាំចេញបន្លែផ្លែឈើឆ្នាំ២០១៩

រូបភាពកម្មករកំពុងរៀបចំផ្លែស្រកានាគ នៅក្នុងរោងចក្រមួយកន្លែង ក្នុងប្រទេសវៀតណាម។ រូបភាព៖ វេបសាយបរទេស

វៀតណាមដាក់គោលដៅនាំចេញបន្លែផ្លែឈើនៅឆ្នាំ២០១៩នេះ ទៅលក់នៅទីផ្សារអន្តរជាតិ ដែលកំណត់ទឹកប្រាក់រហូតដល់៤,២ ប៊ីលានដុល្លារអាមេរិក។​

របាយការណ៍នាយកដ្ឋានដំណាំដែលទីភ្នាក់ងារព័ត៌មានវៀតណាម​ចុះផ្សាយឲ្យដឹងថា ឆ្នាំ២០១៨ វៀតណាមនាំចេញបន្លែផ្លែឈើទទួលបានទឹកប្រាក់៣,៨ ប៊ីលានដុល្លារ ចំនួននេះកើនឡើង៨,៩ភាគរយ បើប្រៀបធៀបឆ្នាំ២០១៧។

នៅក្នុងផែនការរបស់នាយកដ្ឋានផលិតផលដំណាំនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបញ្ជាក់ថា រដ្ឋរៀបចំដីចំនួន​១លានហិកតា សម្រាប់ការដាំដុះដំណាំចំនួន៥មុខ រួមមាន ផ្លែស្រការនាគ ស្វាយ ធូរ៉េន សាវម៉ាវ និងផ្លែមាន។ ដីដាំដំណាំភាគច្រើននៅភាគខាងត្បូងនៃប្រទេស។​

ក្រសួងកសិកម្មបញ្ជាក់ថា ពេលនេះពួកគេកំពុងតែពង្រឹងការដាំបន្លែនិងផ្លែឈើដែលផ្តោតទៅលើការពង្រឹងសុវត្ថិភាពតាមស្តង់ដារ គម្រោងអនុវត្តន៍កសិកម្មវៀតណាមល្អ (VietGAP) និង  អនុវត្តន៍កសិកម្មជាសកលល្អ( Global GAP)។

វៀតណាមក៏កំពុងពង្រីកទីផ្សារទៅកាន់ប្រទេសផ្សេងៗទៀតក្រៅពីប្រទេស ដោយសារបច្ចុប្បន្ន ផ្លែស្រកានាគ ផ្លែមាន និង​ស្វាយភាគច្រើននាំទៅលក់នៅប្រទេសចិន។​

បច្ចុប្បន្ន ចិននៅតែឈរលំដាប់ថ្នាក់លេខ១ជាទីផ្សារបន្លែ និងផ្លែឈើរបស់វៀតណាមគឺមានទំហំជាង ៧៣ភាគរយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ