ស៊ី ជីនពីង និង ត្រាំ គម្រោងជួបគ្នានៅប្រទេសវៀតណាម

មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ និង មេដឹកនាំចិន លោក ស៊ី ជីនពីង (រូបពី South China Morning Post)

មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង គ្រោងជ្រើសរើសយកទីក្រុងដាណាងជាប់មាត់សមុទ្រនៃប្រទេសវៀតណាមធ្វើជាកន្លែងជួបគ្នានៅចុងខែកុម្ភៈនេះ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។​

តាមការចុះផ្សាយរបស់South China Morning Post  ដោយដកស្រង់ខ្លឹមសារពីកិច្ចប្រជុំរបស់មន្ត្រីជំនាញចិន និងអាមេរិកគឺ មេដឹកនាំចិន និង មេដឹកនាំអាមេរិក គ្រោងជួបគ្នានៅប្រទេសវៀតណាម​ចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។ គោលបំណងនៃការជួបគ្នានេះគឺដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។​

ចំណែកជំនួបរវាងមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េខាងជើងក៏គ្រោងជួបគ្នានៅប្រទេសវៀតណាមដែរ ដើម្បីដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែ។​

ទោះយ៉ាងណាមន្ត្រីពាក់ព័ន្ធនៅមិនទាន់ផ្តល់ព័ត៌មានលម្អិតពីជំនួបទាំងពីរក្រុមរវាងមេដឹកនាំអាមេរិកជាមួយមេដឹកនាំចិន និង ជំនួបមេដឹកនាំអាមេរិកជាមួយមេដឹកនាំកូរ៉េខាងជើងនៅឡើយទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ