ស្តេចថៃប្រឆាំងបងស្រីឈរឈ្មោះជានាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រថៃ Maha Vijiralongkorn និងបងស្រី Ubolratana Rajakanya

ព្រះមហាក្សត្រថៃ Maha Vijiralongkorn  បានប្រកាសថា បងស្រីរបស់ព្រះអង្គដែលឈរឈ្មោះប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីនោះ ជារឿងមិនសមហេតុផល ហើយផ្ទុយរដ្ឋធម្មនុញ្ញរបស់ប្រទេស។​

ថៃគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅថ្ងៃទី២៤ខែមីនា ខាងមុខនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារ ហើយប្រទេសស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយោធាតាំងពីឆ្នាំ២០១៤មក។​

នៅថ្ងៃសុក្រម្សិលមិញ បងស្រីរបស់ព្រះមហាក្សត្រគឺព្រះនាង Ubolratana Rajakanya បានប្រកាសឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅក្នុងគណបក្ស  Thai Raksa Chart។ ប៉ុន្តែភ្លាមៗនៅថ្ងៃដដែលនោះ ខាងព្រះមហាក្សត្រ Maha Vijiralongkorn  បានចេញសេចក្តីថ្លែងការណ៍ថា បងស្រីរបស់ព្រះអង្គឈរឈ្មោះនេះ មិនសមហេតុផល និងខុសរដ្ឋធម្មនុញ្ញ។​

ព្រះនាង Ubolratana Rajakanya ជាកូនស្រីច្បងរបស់ស្តេចភូមិវិបុល អាឌុលយ៉ាដេតត្រូវជាបងស្រីស្តេចបច្ចុប្បន្ន ព្រះនាងបានរៀបការជាមួយជនជាតិអាមេរិកកាលពីឆ្នាំ១៩៧២ ហើយបា​នបោះបង់ចោលខ្សែរាជរង្សកាលពីពេលនោះ អនុវត្តតាមច្បាប់ដោយសាររៀបការជាមួយបុគ្គលសាមញ្ញ។​

ទោះជាមានប្រតិកម្មពីព្រះមហាក្សត្រក៏ដោយ ប៉ុន្តែខាងគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនទាន់សម្រេចយ៉ាងណានៅឡើយគឺតាមគម្រោង គណៈកម្មាធិការរៀបចំការបោះឆ្នោតនឹងសម្រេចលើបេក្ខជនទាំងអស់នៅថ្ងៃទី១៥ខែកុម្ភៈ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ