រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ​ធ្លាក់​ចេញ​ពី​ផ្លូវ​ ក្រោយ​បុក​គ្នា​ជាមួយ​រថយន្ត​ដឹកដី​នៅ​ខេត្ត​ព្រះសីហនុ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទូរ​រថ​ភ្លើ​ង​​ដឹកអ្នក​ដំណើរ​មួយខ្សែ បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក បន្ទាប់​ពី​​បាន​បុក​គ្នា​ជាមួយ​​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​នៅ​ឯ​ស្រុក​ព្រៃនប់ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ Huy Bunleng

មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ទូរ​រថ​ភ្លើ​ង​​ដឹកអ្នក​ដំណើរ​មួយខ្សែ បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក បន្ទាប់​ពី​​បាន​បុក​គ្នា​ជាមួយ​​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​នៅ​ឯ​ស្រុក​ព្រៃនប់ នៅ​ព្រឹក​ថ្ងៃ​នេះ ប៉ុន្តែ គ្មាន​អ្នក​ដំណើរ​ណា​​ម្នាក់​រង​គ្រោះ​ថ្នាក់​នោះ​ឡើយ។

អធិការ​នគរបាល​ស្រុក​ព្រៃនប់ លោក ហូរ យ៉ៃ បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា ទូរ​រថ​ភ្លើង​មួយ​ខ្សែ​ដែល​ស្ថិត​ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​មក​កាន់​រាជ​ធានី​ភ្នំពេញ បាន​ធ្លាក់​ចេញ​ពី​ផ្លូវ ក្រោយ​ពី​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង នៅ​ភូមិ​ព្រែកទាល់ ឃុំ​ទឹកថ្លា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា គ្រោះ​ថ្នាក់​មួយ​នេះ បណ្ដាល​មក​ពី​រថយន្ត​ដឹក​ដី​បើក​បរ​ឆ្លង​កាត់​ផ្លូវ​ដែក ខណៈ​ដែល​គ្មាន​ស្លាក​សញ្ញា​សម្គាល់ និង​រនាំង​បាំង​ការ​ឆ្លង​កាត់​នោះ​ឡើយ។

ករណីរថភ្លើងបុកជាមូយរថយន្តដឹកដីដែរនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩៕

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទូរ​រថ​ភ្លើ​ង​​ដឹកអ្នក​ដំណើរ​មួយខ្សែ បាន​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​ដែក បន្ទាប់​ពី​​បាន​បុក​គ្នា​ជាមួយ​​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​នៅ​ឯ​ស្រុក​ព្រៃនប់ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ Huy Bunleng
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ