ចំការអំពៅ៨៣ហិកតានៅខេត្តស្វាយរៀង ត្រូវបានភ្លើងឆេះ

ទិដ្ឋភាពភ្លេីងឆេះចំការអំពៅ៨៣ ហិចតា -នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១ ៩ ម៉ោង ១១:១០ នៅភូមិកំពោធទូក និងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ

ចំការអំពៅ៨៣ហិកតាដែលស្ថិតនៅឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀងត្រូវបានភ្លើងឆេះដោយពុំទាន់ដឹងមូលហេតុនៅឡើយ។

មេប៉ុស្តិ៍ឃុំគគីរសោម លោក ដើក និមិត្ត បានប្រាប់សារព័ត៌មាន វី.អូ.ឌី ថា ករណីឆេះចំការអំពៅនៅឃុំគគីរសោម ចំណុចព្រំដែនកម្ពុជា-វៀតណាម កាលពីម្សិលមិញ​គឺមិនទាន់ដឹងមូលហេតុនៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ។ ចំការអំពៅដែលបានឆេះសរុប៨៣ហិកតា មានចំការអំពៅរបស់ក្រុមហ៊ុន កុយ សារ៉េន ៥៧ហិកតា និងក្រុមហ៊ុន សុផា សំណាង ២៦ហិកតា។

លោក កុយ សារ៉េន បានប្រាប់សារព័ត៌មាន វី.អូ.ឌី ថា លោកមិនអាចវាយតម្លៃទឹកប្រាក់ដែលខាតបង់នោះទេ ប៉ុន្តែ លោកបានចំណាយទឹកប្រាក់ក្នុងការដាំអំពៅអស់ ២៧០០ដុល្លារក្នុងមួយហិកតា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ