វៀតណាមថា ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរវាង ត្រាំ និង គីម ជាសញ្ញាល្អ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដើរជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងអំឡុងពេលសម្រាកកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រអាមេរិក – កូរ៉េខាងជើងនៅសណ្ឋាគារ Capella នៅលើកោះ Sentosa ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី 12 ខែមិថុនា។ AFP-JIJI

នាយករដ្ឋមន្ត្រីវៀតណាមបានហៅការជ្រើសរើសរបស់មេដឹកនាំអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងក្នុងការសម្រេចយកវៀតណាមធ្វើជាកន្លែងជួបគ្នាជាលើកទី២ នេះជាសញ្ញាល្អទាក់ទាញអ្នកវិនិយោគ។​

កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសថា ការជួបគ្នាជាមួយលោក គីម ជុងអ៊ុន ជាលើកទី២ នឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម​ គឺចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩។​ ជំនួបនេះធ្វើឡើងដើម្បីតាមដានលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានធ្វើឡើងក្នុងជំនួបលើកទី១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី។​

នាយករដ្ឋមន្ត្រីវៀតណាម​ថ្លែងប្រាប់មន្ត្រីរដ្ឋាភិបាលនៅអគារទីផ្សារភាគហ៊ុនក្នុងទីក្រុងហាណូយកាលពីម្សិលមិញថា ព្រឹត្តិការណ៍ជំនួបរវាងមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េខាងជើងនេះជាសញ្ញាល្អប្រាប់ទៅអ្នកវិនិយោគថា វៀតណាមមានសុវត្ថិភាពអាចជឿទុកចិត្តបាន។​

លោកបន្តថា វៀតណាមនឹងបំពេញការងារជាអន្តរជាតិ ហើយកេរ្តិ៍ឈ្មោះវៀតណាមកាន់តែលេចធ្លោឡើងថែមទៀត។

ដើម្បីឲ្យការរៀបចំកិច្ចប្រជុំនេះឲ្យកាន់តែល្អ រដ្ឋមន្ត្រីការបរទេសវៀតណាម​ លោក Pham Binh Minh បំពេញទស្សនកិច្ចនៅកូរ៉េខាងជើងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីពិនិត្យលើកិច្ចការមួយចំនួន។​

កាលពីចុងឆ្នាំ២០១៨ កូរ៉េខាងជើងក៏បានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនឲ្យរៀនសូត្រពីវៀតណាមក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។​ ការបញ្ជូនមន្ត្រីរបស់កូរ៉េខាងជើងនេះ ធ្វើឡើងតាមការណែនាំរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ