វៀតណាម ​ប្រកាសដាក់ទណ្ឌកម្មមន្ត្រីដំឡើងថ្លៃសេវានៅថ្ងៃបុណ្យជាតិ

លោកនាយករដ្ឋមន្ត្រីវៀតណាម ថ្លែងក្នុងសន្និសីទមួយកាលពីកន្លងទៅ។ រូបភាព៖ វេបសាយបរទេស

លោក ង្រ្វៀន សួនផុក ចេញបញ្ជាឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន រួមជាមួយក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ និងកីឡា ត្រូវធ្វើអធិការកិច្ចលើមន្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីធានាដល់សុវត្ថិភាពពិតប្រាកដ និងការពេញចិត្តពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ។​ នេះបើតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីម្សិលមិញ។​

នាយករដ្ឋមន្ត្រីវៀតណាម បានចេញបញ្ជាឲ្យមន្ត្រីនៅថ្នាក់មូលសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីត្រួតពិនិត្យទៅលើមន្ត្រីដែលដំឡើងថ្លៃសេវាផ្សេងៗ និងមន្ត្រីមានឥរិយាបថមិនល្អក្នុងការបម្រើពលរដ្ឋនៅថ្ងៃបុណ្យចូលឆ្នាំកាលពីសប្តាហ៍មុន។

ការត្រួតពិនិត្យលើការងារមន្ត្រីនេះគឺការដំឡើងថ្លៃសេវាជាចំណុចមួយដែលត្រូវយកចិត្តទុកដាក់ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា មន្ត្រីដែលមានភារកិច្ចបំពេញការងារក្នុងថ្ងៃបុណ្យមិនអាចឈប់សម្រាកក្នុងម៉ោងដែលព្រមព្រៀងធ្វើការ គឺបំពេញការងារតាមម៉ោងរដ្ឋបាលនឹងមិនត្រូវពន្យារពេលក្នុងការបំពេញការងារដល់ក្រុមអ្នកផលិតទំនិញ និងក្រុមអ្នកវិនិយោគផ្សេងៗនោះឡើយ។​ លោកបញ្ជាក់ថា បើរកឃើញមន្ត្រីណាប្រព្រឹត្តខុស នឹងត្រូវអនុវត្តទណ្ឌកម្មទៅតាមច្បាប់ដែលបានកំណត់។​

នៅវៀតណាមក៏មានក្រុមការងារពិសេសតាមដាន និងការពារផលប្រយោជន៍សាធារណជន ចំពោះការដំឡើងថ្លៃទំនិញឬ សេវាខុសប្រក្រតី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ