ក្រសួងមហាផ្ទៃធ្វើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ជូនពលរដ្ឋជិត៤០ម៉ឺនសន្លឹកនៅឆ្នាំ២០១៨

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩​ ​ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយ​អាជ្ញាធរមូលដ្ឋាន បាន​ដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះបំពេញបែបបទ​ ដេីម្បីធ្វេី​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ​។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ក្រសួងមហាផ្ទៃបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងចែកជូនដល់ប្រជាពលរដ្ឋជិត៤០ម៉ឺន​​​សន្លឹកក្នុងឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍របស់ក្រសូងមហាផ្ទៃ ចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា ក្រសួងបានផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីបានចំនួន ៣៩៣ ៥៩១សន្លឹក និងប្រគល់ជូន​​​ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋបាន​ចំនួន ៣៦៨ ៥២៩សន្លឹក ។

តាមរបាយការណ៍ដដែលនេះ ក្រសូងមហាផ្ទៃបានកែតម្រូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលខុស ស្ទូន ខ្ចៅដៃ និងបាត់​​​ ហើយបានបោះពុម្ភឡើងវិញ បានចំនួន ៦៥ ៥៥៩សន្លឹក។ ​​​ក្រសួងក៏បានកែតម្រូវទិន្នន័យមិនបានការចំនួន ២១៣​ ៤២៣នាក់ និងដោះស្រាយជូន​​​ប្រជាពលរដ្ឋតាមបណ្ដាយទំនាក់ទំនងសង្គមផ្សេងៗបានចំនួន ៥ ៦៥៤ នាក់ ។

ចាប់តាំងពីដើមឆ្នាំ២០១២ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានផលិត​​​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ១០ ១០១ ២៥៩សន្លឹក និងប្រគល់ជូនស្នងការដ្ឋាន​​​នគរបាលរាជធានី ខេត្ត បានចំនួន ១០ ០៨១ ៤៧២សន្លឹក លើផែនការ ១០​ ៩៤៤ ១០១នាក់ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ