រដ្ឋ​មន្ត្រី​ការពារ​ជាតិ​​តែង​តាំង​មេ​អាវុធហត្ថថ្មី​ប្រចាំ​ខេត្តរតនគិរី​ ក្រោយ​លោក ហ៊ុន សែន ដក​មេ​ចាស់​ចេញ

លោក ថាវ យ៉េន (ឆ្វេង) និងលោក គឹម រស្មី (ស្ដាំ)

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​សម្រេច​តែងតាំង​មេ​បញ្ជាការ​ថ្មី​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី ជំនួស​លោក គឹម រស្មី ដែល​ត្រូវ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដក​ហូត​មុខ​តំណែង និង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ។

ក្នុង​សេចក្តីសម្រេចចុះថ្ងៃទី១៤​ ខែកុម្ភៈ​នេះ លោក​ ទៀ បាញ់ បានតែងតាំង​ឧត្តមសេនីយ៍ ថាវ យ៉េន មេបញ្ជាការរង ​និងជានាយសេនាធិការ បញ្ជាកា​រដ្ឋា​នកង​រាជ​អាវុធ​ហត្ថ​ខេត្ត​​រតន​​គិរីបច្ចុប្បន្ន ឲ្យ​កាន់​តំណែង​ជា​មេបញ្ជា​ការដ្ឋាន​កងរា​ជអា​វុធហ​ត្ថខេត្តរតនគិរី ជំនួសតំណែងលោក គឹម រស្មី។

អតីតមញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ឧត្តមសេនីយត្រី(ផ្កាយ១) លោក គឹម រស្មី ត្រូវព្រះមហាក្រត្រចេញពី​រាជក្រឹត្យ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ទៅ​តាមការ​ស្នើសុំរបស់លោ​ក​នា​យ​ករ​ដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន។

ការ​ស្នើសុំលុបលោក គឹម រស្មី ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទនេះ ធ្វើឡើងក្រោយពី​​​មានសារ​សំ​​​ឡេ​ង​បង្ហោះ​លើ​បណ្តាញ​សង្គម ថា លោក គឹម រស្មី បាន​ចែក​លុយ ១០ម៉ឺនដុល្លារ ឲ្យកូន ៥នាក់ ក្នុង​ពិធី​ខួបកំណើ​ត​របស់ខ្លួន​។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) លោក ឱម យិនទៀង ត្រូវ​បាន​ដក​ស្រង់សម្ដី​ដោយ​វិទ្យុ​បារាំង​ដែល​បាន​ចុះ​ផ្សាយ​ថា អង្គភាព ACU បាន​បើក​ការ​ស៊ើប​អង្កេត​លើ​អតីត​មេ​បញ្ជាការ​ប៉េអឹម​ខេត្ត​រតនគិរី​រូប​នេះ ដោយសង្ស័យថា​ ជាប់​ពាក់ព័ន្ធ​នឹងអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ