គ.ជ.ប អំពាវនាវឲ្យ​បក្សនយោបាយចុះបញ្ជីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សារាជធានី-ខេត្ត

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវ​ឲ្យ​គណបក្សនយោបាយទាំងអស់ទៅចុះបញ្ជីឈរឈ្មោះ នឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅដើមខែក្រោយនេះ។

សេចក្តីជូនដំណឹង​របស់ គ.ជ.ប ចុះផ្សាយ​កាលពីថ្ងៃទី១៤ ខែកុម្ភៈ​ម្សិលមិញនេះ បានឲ្យដឹង​ថា  គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ត្រូវទៅយកគំរូពាក្យសុំ​នៅលេខាធិការដ្ឋានគណៈកម្មការរាជធានី-ខេត្តរៀប​ចំការបោះឆ្នោត (គធ.ខប) ឬអាចទាញយកគំរូពាក្យសុំនេះពីគេហទំព័រ (www.necelect.org.kh)។ រយៈពេលនៃការចុះបញ្ជីនេះមាន៥ថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៩ រៀងរាល់ម៉ោងធ្វើការ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ១០០៨។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ