កម្ពុជាដោះលែងជនជាតិម៉ាឡេស៊ី៤៧នាក់

ប្រជាជនម៉ាឡេស៊ីដែលរដ្ឋាភិបាលកម្ពុជាដោះលែងកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩(រូបពីស្ថានទូតម៉ាឡេស៊ី)

កម្ពុជាដោះលែងជនជាតិម៉ាឡេស៊ីចំនួន៤៧នាក់ដែលរងការចោទថា បើកល្បែងភ្នាល់តាមអនឡាញខុសច្បាប់ នៅក្នុងខេត្តបន្ទាយមានជ័យ។​

តាមលិខិតថ្លែងអំណរគុណរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចុះផ្សាយកាលពីម្សិលមិញគឺកម្ពុជាបានដោះលែងពលរដ្ឋម៉ាឡេស៊ីទាំង៤៧នាក់នោះនៅម៉ោង៦កន្លះល្ងាចម្សិលមិញ។​

នៅក្នុងលិខិតនេះក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ដែលយកចិត្តទុកដាក់ក្នុងការដោះស្រាយតាមសំណើរបស់ម៉ាឡេស៊ី។​

កាលពីចុងខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះឃាត់ខ្លួនជនជាតិម៉ាឡេស៊ី៤៧នាក់ និងជនជាតិចិន៨នាក់​ នៅភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាប់​ពី  រក​ឃើញថា ជនជាតិបរទេសទាំងនោះបើកល្បែងអនឡាញខុសច្បាប់នៅកម្ពុជា​។

ទោះយ៉ាងណាខាងរដ្ឋាភិបាលម៉ាឡេស៊ី លើកឡើងថា ពលរដ្ឋរបស់ខ្លួនចំនួន៤៧នាក់នេះ ចាញ់បោកក្រុមហ៊ុនដែលជ្រើសរើសពលករដែលគ្រប់គ្រងដោយក្រុមអ្នកជួញដូរមនុស្ស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ