ក្រសួងរំឭកថាជំងឺមួយចំនួនអាចប៉ះពាល់អាយុជីវិតក្នុងរដូវក្តៅនេះ

សកម្មភាពមន្ត្រីសុខាភិបាលពិនិត្យអ្នកជំងឺ(រូបភាពផ្សព្វផ្សាយដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨)

ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅក្នុងអំឡុងពេលរដូវក្តៅឆ្នាំនេះ ដោយថា ជំងឺមួយចំនួនអាចប៉ះពាល់ដល់អាយុជីវិត​។​

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ក្រសួងលើកឡើងថា ជំងឺដែលអាចប៉ះពាល់នោះរួមមាន បញ្ហាបេះដូង និងសួត និងអាចមានជំងឺឆ្លងផ្សេងៗទៀតដូចជា​ រាក ឬជំងឺកង្វះចំណីអាហារផងដែរ។​

ក្រសួងបានណែនាំវិធីសាស្ត្រការពារមួយចំនួនដូចជា ត្រូវទទួលទានទឹកឆ្អិនឲ្យបានច្រើននិងញឹកញាប់ ហើយហាត់ប្រាណនៅកន្លែងក្តៅត្រូវចាប់ផ្តើមដោយយឺតៗ  ចៀសវាងអាហារក្តៅឬបរិភោគអាហារច្រើនពេក កាត់បន្ថយការប៉ះកំដៅព្រះអាទិត្យផ្ទាល់ និងត្រូវប្រកាន់អនាម័យជានិច្ច។​

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់ នារដូវប្រាំង ដោយកម្ពុជានឹងទទួលឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ​​​ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង។

សេចក្តីប្រកាសពត៌មានក្រសួងសុខាភិបាល​ ស្តីពីបង្ការសុខភាពក្នុងកំលុងពេលក្តៅខ្លាំង​ ។

Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Friday, February 15, 2019
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ