ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ទទួល​បាន​សិទ្ធិ​ហោះ​ហើរផ្ទាល់ទៅអាមេរិក

ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរបស់វៀតណាម Vietnam Airlines( Vietnam Visa Easy)

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម​ទទួលបានសិទ្ធិហោះហើរដោយផ្ទាល់ទៅសហរដ្ឋអាមេរិក ចាប់ពីខែកុម្ភៈនេះបន្ទាប់ពីមានការពិនិត្យឃើញថា វៀតណាមបំពេញលក្ខខណ្ឌស្តង់ដារអន្តរជាតិ។​

សហព័ន្ធគ្រប់គ្រងអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក​បានប្រកាសថា វៀតណាមបានបំពេញលក្ខខណ្ឌស្តង់ដារសុវត្ថិភាពអន្តរជាតិបន្ទាប់ពីមានការវាយតម្លៃពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ។​នេះបើតាមទីភ្នាក់ងារព័ត៌មានវៀតណាម។​

ដំណើរការហោះហើរដោយផ្ទាល់នេះចាប់ផ្តើមពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩។ អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម​លោក Dinh Viet Thang ថ្លែងថា នេះជាដំណើរការបើកមុខមាត់ថ្មីរបស់វៀតណាមបន្ថែមទៀតលើឆាកអន្តរជាតិ។​

កាលពីមុនជើងហោះហើររបស់វៀតណាម​មិនអាចហោះហើរផ្ទាល់ទៅសហរដ្ឋអាមេរិកទេគឺបើចង់ទៅអាមេរិកត្រូវចុះចតនៅនៅតាមបណ្តាប្រទេសផ្សេងៗទៀតដូចជា ចិន ហុងកុង និង ជប៉ុនជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ