ពលករខ្មែរ១២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ

រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​បាន​រង​ការ​ខូច​ខាត បន្ទាប់​ពី​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត នៅ​ក្នុង​ស្រុក​ស៊ីមហាផូ ស្ថិត​ក្នុង​ខេត្ត​ស្រះកែវ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ រូបថត៖ បាងកក ប៉ុស្តិ៍

ពលករខ្មែរចំនួន ១២នាក់ ត្រូវ​បាន​រាយការណ៍​ថា បានរងរបួស បន្ទាប់ពីពួកគេជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរទៅកាន់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្ដទិដ្ឋាការរបស់ពួកគេ។

សារព័ត៌មានថៃ​​បាងកក ប៉ុស្ដិ៍ បានចុះផ្សាយថា ពលករខ្មែរ ១២នាក់ និងអ្នកបើកជាជនជាតិថៃម្នាក់ បានរងរបួស បន្ទាប់ពី​រថយន្ដរបស់ពួកគេបុកជាមួយរថយន្ដដឹកទំនិញមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ ៣៥៩ ក្នុងស្រុក​ស៊ីមហាផូ ស្ថិត​ក្នុងខេត្តស្រះកែវ នៅព្រឹកថ្ងៃអាទិត្យ វេលាម៉ោង ៥​កន្លះ​។

សារព័ត៌មានថៃបាងកក ប៉ុស្ដិ៍ ចុះផ្សាយ​បន្ត​ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅពេលពលករខ្មែរទាំង ១២នាក់ ធ្វើដំណើរទៅស្រុក​អរញ្ញប្រះថេត ក្នុងខេត្តស្រះកែវ ដែលជាខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីបន្ដទិដ្ឋាការរបស់ពួកគេ។

សារព័ត៌មានថៃបានដកស្រង់សម្ដីអាជ្ញាធរ​ថៃ​មកចុះផ្សាយថា ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពលករខ្មែរទាំង ១២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ស៊ីមហាផូ ស្ថិតក្នុងខេត្ដស្រះកែវ ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ