ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ១៩ខ្នង នៅខេត្តបាត់ដំបង

បាតុភូតខ្យល់កន្ត្រាក់ដែលបានកើតឡើងលាយឡំជាមួយភ្លៀងធ្លាក់ នៅក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ បានវាយបោកបក់មកលើឃ្លាំងស្តុកដំឡូងមី និងផ្ទះប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ រូបភាព៖ ហ្វេសប៊ុក ក្រសួងធនធានទឹក

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ១៩ខ្នងក្នុងខេត្តបាត់ដំបង និងបណ្តាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់ វីអូឌី ឲ្យដឹងថា កម្ពុជាកំពុងទទួលឥទ្ធិពលកម្រិតសម្ពាធទាបដែលធ្វើឲ្យតំបន់មួយចំនួនមានខ្យល់កន្រ្តាក់ និងភ្លៀងកក់ខែ រួមមាន តំបន់ខ្ពង់រាបភាគខាងជើង តំបន់ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ​ ។

អ្នកនាំពាក្យរូបនេះបានបន្តថា តំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេគឺខេត្តបាត់ដំបង ដែលធ្វើឲ្យខូចខាតផ្ទះ១៩ខ្នង និងឃ្លាំងស្តុកដំឡូងមីធំមួយ កាលពីម្សិលមិញនេះ ប៉ុន្តែមិនបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសនោះទេ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានជូនដំណឹងដល់សាធារណ:ជនឲ្យមានការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែកុម្ភៈនេះ ដោយកម្ពុជានឹងមានបាតុភូតរន្ទៈ និងខ្យល់កន្ត្រាក់នៅពេលមានភ្លៀងធ្លាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ