ក្មេងស្រី២នាក់លង់ទឹកស្លាប់ និង៤នាក់ទៀតត្រូវបានជួយសង្គ្រោះនៅខេត្តបន្ទាយមានជ័យ

អាងពង្រ​ ស្ថិតនៅភូមិពង្រ​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។ រូបភាព៖ បណ្ដាញសង្គម

ក្មេងស្រី២នាក់បានលង់ទឹកស្លាប់និង៤នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ នៅពេលដែលពួកគេហែលទឹកលេងនៅអាងពង្រ ស្ថិតនៅក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញ។

អធិការនគរបាលក្រុងសិរីសោភ័ណ លោក ស៊ី ឌី បានប្រាប់ វីអូឌី ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានក្មេងៗមួយក្រុមហែលទឹកលេងក្នុងអាងពង្រ ដែលមានជម្រៅ៣ទៅ៤ម៉ែត្រ ក្នុងនោះមានក្មេងចំនួន២នាក់បានលង់ទឹកស្លាប់ និងជួយសង្គ្រោះបានចំនួន៤នាក់ ដោយអ្នកបង់ត្រីនៅក្បែរនោះ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា ក្មេងស្រីដែលបាត់បង់ជីវិតឈ្មោះ បឿន ស្រីណូ ភេទស្រី អាយុ ៩ឆ្នាំ រស់នៅជាមួយជីដូន ខណ:ពេលដែល ឪពុកម្តាយធ្វើការនៅប្រទេសថៃ និងក្មេងស្រីម្នាក់ទៀតឈ្មោះ ប៉ុច សុឃីម ភេទស្រី អាយុ១១ឆ្នាំ។

លោក ស៊ី ឌី បានអំពាវនាវដល់អាណាព្យាបាល និងឪពុកម្តាយទាំងអស់គួរមានការប្រុងប្រយ័ត្នដោយមិនត្រូវបណ្តោយកុមារតូចៗមកលេងរណ្តៅទឹកអាងនោះទេ។

កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មានក្មេងស្រីចំនួន២នាក់បានលង់ទឹកស្លាប់ ស្ថិត​ក្នុង ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ដដែរនេះ ៕​  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ