រដ្ឋាភិបាលរំឭកច្បាប់បើកផ្លូវឲ្យមន្ត្រីបក្សប្រឆាំងសុំសិទ្ធិធ្វើនយោបាយ

ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

រដ្ឋាភិបាលរំឭកអតីតមន្ត្រីបក្សប្រឆាំងដែលជាប់បម្រាមថា ពួកគេអាចទទួលបានសិទ្ធិធ្វើន​យោបាយពេញលេ​ញ​ឡើងវិញ តែត្រូវគោរពច្បាប់គណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន)។

សេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការស្នើសុំនីតិសប្បទាធ្វើនយោបាយឡើងវិញ ចុះថ្ងៃទី២១ ខែកុម្ភៈនេះ ក្រសួងមហាផ្ទៃលើកឡើងថា បុគ្គលដែលចង់ធ្វើនយោបាយឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ​នីតិសម្បទាឡើ​ងវិញ​ទៅ​ក្រ​សួងមហាផ្ទៃ។

ក្រសួងបន្តថា ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា បន្ទាប់ពីបានពិនិត្យ​លើពាក្យ​ស្នើសុំ​របស់បុ​គ្គល​ម្នាក់ៗរួចហើយ ក្រសួងនឹងលើកសំណើជូន​នាយ​ករដ្ឋ​មន្ត្រី ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែង​បម្រាមនេះ។

ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី បានចេញព្រះរាជក្រម ប្រកាសដាក់ឲ្យ​ប្រើប្រា​​ស់ច្បា​ប់​នេះ ជាផ្លូវការ កាលពីដើមខែមករា ឆ្នាំ២០១៩នេះ។

 ប៉ុន្តែ ជិត២ខែមកនេះ មានមន្ត្រីគណបក្សស​ង្រ្គោះជា​តិ ​តែ​​​២នា​ក់​​​ប៉ុណ្ណោះ គឺលោក គង់ គាំ និងកូនប្រុស លោក គង់ បូរ៉ា បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

តុលាការកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសរំលាយអតីតគណបក្សសង្គ្រោះជាតិ តាមប​ណ្តឹ​​ងរ​បស់ក្រសួងមហាផ្ទៃ។ សាលដីកានេះក៏បានហាមមន្ត្រី១១៨នាក់ មិនឲ្យធ្វើនយោបាយពេល៥ឆ្នាំ។​

ប៉ុន្តែ សហគមន៍អន្តជាតិ ដែលនាំមុខគេ ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចាត់ទុកវិធានការនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងជំរុញឲ្យស្តារ​ប្រជា​ធិប​​តេយ្យ​ឡើងវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ