អង្គការឃ្លាំមើលការលាងលុយកខ្វក់ នឹងដាក់កម្ពុជាក្នុងបញ្ជីតាមដាន

ទិដ្ឋភាពអគារធំៗ និងចរាចរណ៍តាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

អង្គការ​ឃ្លាំមើល​ការ​លាងលុយ​កខ្វក់អន្តរជាតិ​ នឹងបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីតាមដាន ​ដោយថា ​ប្រទេស​នេះងាយស្រួល​ក្នុងការ​ប្រព្រឹត្តសកម្មភាពនេះ។

​យោងតាម​ការចុះផ្សាយរបស់ទីភ្នាក់​សារព័ត៌មានរ៉យទ័រ អង្គការ​ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force) ហៅកាត់ថា​ FATF នឹង​ដាក់កម្ពុជាក្នុងបញ្ជីពណ៌ប្រផេះរបស់ខ្លួន ដោយអាចនឹង​ត្រួតពិនិត្យ​លំហូរហិរញ្ញវត្ថុ វិនិយោគ និង ពាណិជ្ជកម្ម​ ចេញ​និងចូលប្រទេស​កម្ពុជា។

​ក្រុមការងារសកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force) ជា​គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង។ អង្គការនេះ ធ្វើការលើការ​ប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងការផ្ដល់ហិរញ្ញទាន​ដល់​ក្រុម​ភេរវកម្ម​។

បើតាមរ៉យទ័រដែលបានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់កម្ពុជាម្នាក់ដែល​សុំ​មិន​បញ្ចេញឈ្មោះ ការដាក់​កម្ពុជាក្នុងបញ្ជី​ឃ្លាំមើលរបស់ FATF អាចនឹង​​បង្កការលំបាកដល់ក្រុមហ៊ុន ក៏ដូចជា​បុគ្គល​ទូទៅ ក្នុងការប្រើប្រាស់​ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

ប្រភពដដែល ឲ្យដឹងថាកម្ពុជា ត្រូវបានដកចេញពី​បញ្ជីពណ៌ប្រផេះរបស់​ FATF កាលពីឆ្នាំ២០១៥កន្លងទៅ ហើយការដាក់កម្ពុជាក្នុងបញ្ជីនេះឡើងវិញ បង្ហាញថា​ប្រទេសនេះ ដើរថយក្រោយក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការលាង​លុយកខ្វក់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ