ជនជាតិចិន ៤នាក់ រងរបួសក្នុងគ្រោះអគ្គិភ័យនៅ​សាកលវិទ្យាល័យខេមរៈ

ក្រុមពន្លត់អគ្គិភ័យជួយសង្គ្រោះជនរងគ្រោះ ក្រោយបន្ទប់​ការិយាល័យ​សាកលវិទ្យាល័យ​ខេមរៈ​ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ តាម​ណ្តោ​យ​ផ្លូវ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

ជនជាតិចិន៤នាក់ បាន​របួសដោយសារ​លោតចុះពីលើអគារជាន់ទី២ នៅពេល​ដែលមាន​​អគ្គិភ័យកើតឡើង​នៅ​សាកលវិទ្យាល័យខេមរៈ កាលពីម៉ោង១:២០នាទីរំលងអាធាត្រថ្ងៃនេះ។

យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា បន្ទប់ការិយាល័យសាកលវិទ្យាល័យខេមរៈ ត្រូវបានអគ្គិភ័យឆាបឆេះដោយសារមូលហេតុឆ្លងចរន្តអគ្គសនី។

ប្រធានការិយាល័យបង្កានិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានប្រាប់ វី.អូ.ឌី បន្ថែម​ថា ជនជាតិចិន៤នាក់ដែលរងរបួស គឺជាសាស្ត្រាចារ្យភាសាចិនស្នាក់នៅក្នុងអគារសាកលវិទ្យាល័យ។​

កាលពីឆ្នាំ២០១៨កន្លងទៅ អគ្គិភ័យ បានកើតឡើងចំនួន ៥៣៤ករណី នៅ ទូទាំងប្រទេស ដែលបណ្ដាលឲ្យមនុស្ស ២២នាក់ ស្លាប់ និង៤៩នាក់ របួស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ