ចិនសន្យាបង្កើនទិញ​ទំនិញ​​ពីអាមេរិកនិងកែសម្រួលលក្ខខណ្ឌមួយចំនួន

គណៈប្រតិភូចិនដឹកនាំដោយឧបនាយរដ្ឋមន្ត្រី លី ហេ និង លោក ដូណាល់ ត្រាំ ជួបគ្នានៅវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០១៩( រូបពី South China Morning Post)


ចិនបានសន្យាបង្កើនការទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក និងកែសម្រួលការទូទាត់ប្រាក់លើទីផ្សារតាមរយៈVisa និង MasterCard។

ការសន្យានេះធ្វើឡើងក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីចិនលោកLiu He និងប្រធានាធិបតីអាមេរិក លោក  Donald Trumpនៅរដ្ឋានីវ៉ាស៊ីនតោនកាលពីម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។

នៅក្នុងជំនួបកាលពីម្សិលមិញភាគីទាំងពីក៏បានបង្ហាញសញ្ញនៃការបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយតាំងពីខែកក្កដាឆ្នាំ២០១៨។ ក្នុងអំឡុងពេលនៃការធ្វើសង្គ្រាមពាណិជ្ជកម្មនេះពន្ធដែលប្រទេសទាំងពីរដំឡើងគឺ៣៦០ប៊ីលានដុល្លារ ដោយអាមេរិកដំឡើងពន្ធលើទំនិញចិនបាន២៥០ប៊ីលានដុល្លារ ចំណែកចិនដំឡើងពន្ធលើទំនិញអាមេរិកបាន១១០ប៊ីលានដុល្លារ។​

មូលហេតុនៃសង្គ្រាមពាណិជ្ជកម្មដែលផ្តើមចេញពីសហរដ្ឋអាមេរិកនេះគឺដោយសារតែអាមេរិកចោទចិនថា លួចកម្មសិទ្ធិបញ្ញាឬ លួចចម្លងម៉ាកផលិតផលរបស់ខ្លួន ហើយមួយទៀតអាមេរិកទាមទារឲ្យចិនបង្កើនការទិញផលិតផលអាមេរិកព្រោះថា បច្ចុប្បន្នទំនិញចិនយកទៅលក់នៅអាមេរិកច្រើនលើសលប់ប៉ុន្តែទំនិញអាមេរិកយកទៅលក់នៅចិនវិញតិចជាងឆ្ងាយ។​

ភាគីទាំងពីរបានបញ្ជាក់ថា ការចរចាលើកនេះទទួលបានផលវិជ្ជមានច្រើន ហើយបញ្ហាសង្គ្រាមពាណិជ្ជកម្មអាចនឹងត្រូវបញ្ចប់នៅពេលលោកដូណាល់ ត្រាំ ជួបជាមួយលោក ស៊ី ជីនពីងនៅដើមខែមីនាខាងមុខ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ