ហាងកាត់សក់នៅវៀតណាម​កាត់ម៉ូតត្រាំ និង គីម មិនគិតថ្លៃ

(To Gia Huy អាយុ៩ឆ្នាំ កាត់សក់ម៉ូត គីម និង Le Phuc Hai អាយុ៦៦ ឆ្នាំ​ កាត់សក់ម៉ូត ត្រាំ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម(រូប ពីរ រ៉យទ័រ)

ម្ចាស់ហាងកាត់សក់មួយកន្លែងនៅវៀតណាម​ប្រកាសកាត់សក់ដោយមិនគិតថ្លៃចំពោះអ្នកដែលចង់កាត់សក់ម៉ូតរបស់មេដឹកនាំអាមេរិក និង មេដឹកនាំកូរ៉េខាងជើង។​

ការប្រកាសកាត់សក់ដោយមិនគិតថ្លៃនេះ បន្តរហូតដល់ថ្ងៃទី២៨ខែកុម្ភៈជា ពេលដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងជួបគ្នានៅក្នុងប្រទេសវៀតណាមដើម្បីចរចាលើចំណុចផ្សេងៗក្នុងនោះរួមទាំងកម្មវិធីអាវុធនុយក្លេអ៊ែ។​

ម្ចាស់ហាងកាត់សក់ក្នុងទីក្រុងហាណូយលោក Le Tuan Duong ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកកាត់សក់មិនគិតថ្លៃនេះដោយសារលោក គាំទ្រជំនួបមេដឹកនាំទាំងពីរ លោក ស្រលាញ់សន្តិភាព ស្អប់សង្គ្រាម ព្រោះសាច់ញាតិលោកមួយចំនួនស្លាប់ក្នុងសម័យសង្គ្រាមវៀតណាម។​

សកម្មភាពកាត់សក់នៅក្នុងហាងដែលប្រកាសមិនយកលុយរហូតដល់ថ្ងៃទី២៨ខែកុម្ភៈ

ចំណែកអតិថិជនមួយចំនួនដែលសម្រេចចិត្តកាត់សក់ម៉ូតនេះ ដោយពួកគេបញ្ជាក់ថា ជាមោទនភាពរបស់វៀតណាម ហើយអ្នកខ្លះថា ពួកគេស្រលាញ់លោកគីម ជុងអ៊ុន ហើយអ្នកខ្លះទៀតថា ស្រលាញ់លោក ដូណាល់ ត្រាំ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ