ថៃអនុញ្ញាតឲ្យពលករខ្មែរឆ្លងដែនឥតគិតថ្លៃរក្សាសិទ្ធិទិដ្ឋាការអំឡុងបុណ្យចូលឆ្នាំ

រូបភាពពី ស្ថានទូតកម្ពុជានៅទីក្រុងបាងកក

រដ្ឋាភិបាលថៃអនុញ្ញាតឲ្យពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ អាចឆ្លងដែនចូលមកកម្ពុជាវិញដោយឥតគិតថ្លៃរក្សាសិទ្ធិទិដ្ឋាការនៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានជូនដំណឹងដូចនេះក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋាភិបាលកម្ពុជា និងថៃបានឯកភាពបែបនេះ ក្នុងគោលបំណងជួយសម្រួលដល់ពលករខ្មែរស្របច្បាប់ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ឲ្យអាចធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃរក្សាសិទ្ធិទិដ្ឋាការ (Re- Entry Visa) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០១៩។

បើតាមច្បាប់អន្ដោប្រវេសន៍ថៃ ការស្នើសុំរក្សាសិទ្ធិទិដ្ឋាការប្រភេទចេញ-ចូល ក្នុងមួយលើកមានតម្លៃ ១០០០បាត និងប្រភេទចេញ-ចូលច្រើនលើក មានតម្លៃ ៣៨០០បាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ