មេដឹកនាំ​វៀតណាមចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាថ្ងៃនេះ

សម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការស្វាគមន៍ ប្រមុខរដ្ឋវៀតណាម លោក NGUYEN PHU TRONG កាលពីឆ្នាំ២០១៧។ រូបភាព៖ vov.vn

ប្រធានាធិបតី​វៀតណាម ដែល​មាន​តួនាទី​ជា​អគ្គលេខាធិការគណបក្សកុម្មុយនីស្ដវៀតណាម​ផង​នោះ បានចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជាហើយនៅល្ងាចថ្ងៃចន្ទនេះ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការទស្សនកិច្ចផ្លូវរដ្ឋ​រយៈ​ពេល​ ២​ថ្ងៃ​នៅ​កម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា ប្រធានរដ្ឋវៀតណាម លោក NGUYEN PHU TRONG ត្រូវដឹកនាំគណៈប្រតិភូវៀតណាមមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា សម្រាប់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូដល់ថ្ងៃទី២៦កុម្ភៈនេះ។

សម្រាប់ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ លោក NGUYEN PHU TRONG នឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ សីហមុនី និងសម្ដេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុនៅឯព្រះបរមរាជវាំង។

បើតាមរៀបវារៈ សម្រាប់ថ្ងៃទី២នៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក NGUYEN PHU TRONG នឹងជួបជាមួយសម្ដេចសង្ឃទាំងពីរគណៈ គឺសម្ដេចសង្ឃ ទេព វង្ស និងសម្ដេចសង្ឃ បួរ គ្រី ដែលជាសម្ដេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។ បន្ទាប់ពីនេះ លោកក៏នឹងជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកប្រទេសកម្ពុជារបស់ប្រធានរដ្ឋវៀតណាម គឺធ្វើឡើងនៅមុនពេលជំនួបជាលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅប្រទេសវៀតណាម នាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ