នាវា​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​២​គ្រឿង​ ចូល​ចត​នៅ​កំពង់ផែ​ខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ-នៅវេលា​ម៉ោង​09ព្រឹក ថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2019 នាវាកងកម្លាំងស្វ័យការពារជប៉ុន ចំនួន02 គ្រឿង បានចូលចតនៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ រយៈពេល 4​ថ្ងៃ (​គិតពី​ថ្ងៃទី​25 ដល់ 28/02/2019) ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ និងធ្វើ​ការ​ហ្វឹកហ្វឺន​ដល់នាវិកបើកបរ​នាវា​ចម្ងាយ​ឆ្ងាយផងដែរ។ រូបភាព៖ ហ្វេសប៊ុក Huy Bunleng

នាវាកងកម្លាំងស្វ័យការពារជប៉ុន២គ្រឿងចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុក​របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាវាកងកម្លាំងស្វ័យការពារជប៉ុន២គ្រឿងបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ នាវាទី១ មានឈ្មោះថា សេតូយូគិ និងនាវាទី២ មានឈ្មោះថា សេម៉ាយូគិ ដែលនាវាទាំងពីរមានបណ្ដោយ១៣០ម៉ែត្រ និងទទឹង១៣.៦០ម៉ែត្រ និងមាននាវិកសរុប៣៣៤នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក ណាអូណាកាដេរ៉ា។

នាវាពីរគ្រឿងនេះមកទស្សនៈកិច្ចក្នុងគោលបំណងរឹតចំណងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា-ជប៉ុន។

កាលពីខែមករាកន្លងទៅ នាវាចម្បាំងចិន៣គ្រឿង ក៏បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ