សមាជិកសភាអាមេរិកស្នើពិនិត្យប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា

សមាជិកសភា ពីខាងគណបក្សប្រជាធិបតេយ្យលោក អាឡែន ឡូវ៉ែនស្សល (Alan Lowenthal) (រូបឆ្វេង) និង លោក ស្ទីវ ឆាបុត្រ (Steve Chabot) ពីខាងគណបក្សសាធារណៈរដ្ឋ (រូបស្តាំ)។

សមាជិកសភារបស់អាមេរិកពីររូបបានដាក់សេចក្តីស្នើច្បាប់កាលពីម្សិលមិញ​ ដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ដូណាល់ ត្រាំ មានវិធានការពិនិត្យប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ដោយចោទថា មានការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារ។​

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញរបស់តំណាងរាស្ត្រទាំងពីររូបគឺ ​លោក ​អាឡាំង ឡូវឹនសល (Alan Lowenthal) និង​លោកស្ទីវ ឆាបុត (Steve Chabot) បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ មានការរំលោភសិទ្ធិមនុស្ស គំរាមកំហែង បំភិតបំភ័យ និងការធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតមិនប្រព្រឹត្តិទៅដោយត្រឹមត្រូវ និងយុត្តិធម៌។​

សេចក្តីស្នើច្បាប់នោះ ជំរុញឲ្យរដ្ឋាភិបាលអាមេរិកពិនិត្យលើស្ថានភាពកម្ពុជា ដើម្បីឈានដល់ការដក ការព្យួរ ឬ ក៏ដាក់វិធានការរឹតត្បិតផ្សេងៗទៀត។​

កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅពីសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៧។ ប្រព័ន្ធនេះអនុញ្ញាតឲ្យកម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណ៤០០លានដុល្លារ និងអាចធ្វើឲ្យកម្ពុជាចំណេញបានប្រមាណ៨០លានដុល្លារក្នុង១ឆ្នាំ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ