លោក ត្រាំ ថ្លែងអំណរគុណវៀតណាមភ្លាមៗ នៅពេលឈានជើងដល់ប្រទេសនេះ

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ត្រូវបានស្វាគមន៍ដោយមន្រ្តីជាន់ខ្ពស់នៅអាកាសយានដ្ឋានអន្តរជាតិណូយ នៅទីក្រុងហាណូយថ្ងៃទី26 ខែកុម្ភៈឆ្នាំ2019។ រូបភាព៖ VnExpress/Ngoc Thanh

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​អរគុណវៀតណាមភ្លាមៗ នៅពេល​ដែល​លោកទៅដល់ប្រទេស​កម្មុយនីស្តមួយនេះ។

លោក ដូណាល់ ត្រាំ បាន​សរសេរនៅលើ Twitter របស់លោក កាលពី​យប់ម្សិលមិញថា លោក​ អរគុណចំពោះការទទួលរាក់​ទាក់​យ៉ាង​កក់ក្តៅ​ចំពោះវត្តមាន​របស់លោកនៅទីក្រុងហាណូយ។ លោក ក៏បានសរសើរផង​ដែរ​ពីការ​ស្វាគមន៍ប្រកបដោយក្តី​ស្រលាញ់​របស់​ប្រ​ជាជនវៀតណាមជាច្រើន​ចំពោះ​ការ​មកដល់​របស់លោក។

https://twitter.com/realDonaldTrump/status/1100412227662708737

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ​ធ្វើដំណើរមក​ប្រទេសវៀតណាម​ដើម្បីជួប​មេដឹកនាំកូរ៉េ​ខាងជើង លោក គីម ជុង​អ៊ុន។ ជំនួបជាលើកទី២ រវាង​មេដឹកប្រទេស​ទាំងពីរ​នេះ ធ្វើឡើង​នៅថ្ងៃទី២៧ និង​ ២៨ ​ ខែកុម្ភៈ​​ ឆ្នាំ២០១៩នេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ