វៀតណាមបញ្ជូន​ពលរដ្ឋ​ខ្មែរ​២៧​នាក់ឆ្លង​ដែន​ខុស​ច្បាប់​មក​កម្ពុជា​វិញ

កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ក្រុងបាវិត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ សហការជាមួយ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន លេខាធិការដ្ឋានខេត្ត មន្ទីរសង្គមកិច្ចខេត្ត បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ពីភាគីវៀតណាម តាមច្រកទ្វាអន្តរជាតិបាវិតចំនួន ១៨គ្រួសារ មនុស្ស២៧នាក់ ស្រី១៩នាក់ ក្នុងនោះមានមនុស្សចាស់ចំនួន ១២នាក់ និងក្មេង១៥នាក់ស្រី៨នាក់។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

ពលរដ្ឋ​ខ្មែរ​ជិត ៣០​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​បញ្ជូន​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោយ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​វៀតណាម។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​រៀប​រាប់​លើ​ទំព័រហ្វេសប៊ុករបស់ខ្លួន​ថា កាលពីម្សិលមិញ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានទទួលពលរដ្ឋខ្មែរ ២៧នាក់ ដែលឆ្លងដែនខុសច្បាប់ពីភាគីវៀតណាមតាមច្រកទ្វារអន្តរជាតិបាវិតចំនួន ១៨គ្រួសារ មាន​ ២៧នាក់ក្នុងនោះមានកុមារ ១៥នាក់។

អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បាន​អះ​អាង​ថា ពលរដ្ឋខ្មែរទាំង ២៧នាក់​នោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសមត្ថកិច្ចបានធ្វើការអប់រំរួចមក។

កាលពីខែមេសា ឆ្នាំ២០១៨កន្លងទៅ វៀតណាមក៏បានបញ្ជូនពលរដ្ឋខ្មែរ ១៤នាក់ដែលឆ្លងដែនខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ ដែលក្នុងនោះមាន ១១នាក់ជាកុមារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ