បទល្មើសចោរឆក់ឥវ៉ាន់​នៅឆ្នាំ២០១៨កើនឡើងជាង៣០០ករណី

អគ្គស្នងការនគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត(រូបពីនគរបាលជាតិ)

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា ចំនួននៃបទល្មើសចោរឆក់ឥវ៉ាន់នៅឆ្នាំ២០១៨ មានការកើនឡើងជាង៣០០ករណីបើប្រៀបធៀបជាមួយឆ្នាំ២០១៧។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រនគរបាលជាតិ។​

នគរបាលជាតិចុះផ្សាយថា នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈបើកកិច្ចប្រជុំស្តីពីការបង្ក្រាបបទល្មើសឆក់ ហើយបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១៨ករណីចោរឆក់ទូទាំងប្រទេសមានជាង៥០០ករណីនោះ ដែលរបាយការណ៍នេះកើនឡើងជាង៣០០ករណីបើប្រៀបធៀបឆ្នាំ២០១៧។​

របាយការណ៍បញ្ជាក់ថា​ ក្នុងចំណោម​ជាង៣០០ករណីនេះគឺនៅភ្នំពេញកើនឡើង២០៤ករណី។ ខណ្ឌនៅភ្នំពេញដែលមានបទល្មើសឆក់ច្រើនជាងគេគឺនៅ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និង ខណ្ឌទួលគោក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ