EUផ្តល់ជំនួយជិត១លានដុល្លារដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប

សហភាពអឺរ៉ុប(EU)ផ្តល់ជំនួយជិត១លានដុល្លារ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរថ្នាក់មូលដ្ឋានលើផ្នែកអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ។​

តាមសេចក្តីប្រកាសព័ត៌មានរួមឲ្យដឹងថា ស្ថាប័នដឹកនាំគម្រោងគឺ សមាគមក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌឃុំសង្កាត់នៃខេត្តពោធិ៍សាត់(AMDCSPUR) ចំណែកអង្គការដៃគូអនុវត្តគម្រោងមាន វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង អេដ អេ អាក់ស្យុង (AEA)។

គម្រោងនេះចាប់ផ្តើមពីថ្ងៃទី១ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ ថវិកាពីអឺរ៉ុប៧៨២ ៣៥០ អឺរ៉ូ ស្នើនឹងជាង៨សែន ៩ម៉ឺនដុល្លារអាមេរិក​។​

ខេត្តគោលដៅដែលត្រូវអនុវត្តន៍ចំនួន​៦រួមមាន ខេត្តពោធិ៍សាត់ កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ធំ កែប និង ខេត្តកណ្តាល​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ