គ.ជ.ប ចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាពីថ្ងៃនេះ

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្រកាស​​ចាប់​ផ្ដើម​ដំណើរការ​ចុះ​ឈ្មោះ​​អង្គ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត​-រាជធានី និង​ស្រុក​-ខណ្ឌ ចាប់​ពី​ថ្ងៃ​នេះ។

ក្នុង​​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ គ.ជ.ប បាន​ប្រកាស​ថា ការិយាល័យ​បោះ​ឆ្នោត​របស់​ខ្លួន​ចំនួន ១៦៤៦​កន្លែង​នៅ​ទូទាំង​ប្រទេស ​បាន​បើក​ទទួល​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​ នៅ​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា​នេះ។

គ.ជ.ប បានឲ្យ​ដឹង​ទៀត​ថា អ្នកអាចបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងដែលមានសមាជិក​សរុបចំនួន ១១,៥៧២នាក់ នៅ​ទូទាំងប្រទេស។

គ.ជ.ប បញ្ជាក់ថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាមេឃុំ ចៅសង្កាត់ត្រូវចុះហត្ថលេខា និងបោះត្រារដ្ឋបាលឃុំ-សង្កាត់ ដែលមានការបញ្ជាក់ឯកភាព ពីអភិបាលក្រុង-ស្រុក-ខណ្ឌ អភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់ ពីថ្ងៃទី៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ