ប្រធានាធិបតីកូរ៉េខាងត្បូង មកទស្សនកិច្ច​ផ្លូវរដ្ឋនៅកម្ពុជាសប្ដាហ៍ក្រោយ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន (Moon Jae In)។ រូបភាព៖ វេបសាយបរទេស

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល​៣ថ្ងៃ​នៅកម្ពុជា ​ដើម្បីពង្រឹងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាសប្តាហ៍ក្រោយនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះកាលពីម្សិលមិញបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន (Moon Jae In)  នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៩។ ប្រធានាធិបតីរូបនេះ នឹងចូលគាល់​ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម​ សីហមុនី និងជួបលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដើម្បីពិភាក្សាពីការជម្រុញទំនាក់ទំនងទ្វេភាគី និងពង្រីកសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀតផងដែរ​។

ក្នុងទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចក្ដីប្រកាសព័ត៌មានរួមគ្នាផងដែរ។

គួររំលឹកផងដែរថាកាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ លោក ហ៊ុន សែន ក៏បានជួបនាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋកូរ៉េ លោក លី ណាក់យៀន (Lee Nak Yeon) ដើម្បីពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ