អាជ្ញាធរ រកឃើញគ្រាប់មិនទាន់ផ្ទុះជាង២០០គីឡូនៅខេត្តកណ្ដាល

គ្រាប់ទំលាក់​ពីលើយន្ដ​ហោះB52​របស់សហរដ្ឋ​អាមេរិកម៉ាក MK82 ដែលមាន​ទម្ងន់២២៧​គីឡូក្រាម​ចំនួន១គ្រាប់ ត្រូវបានសមត្ថកិច្ច​នគរបាល​ខេត្ដកណ្ដាល សហការ​ជាមួយមន្រ្ដី​ជំនាញ​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា យកចេញ​ពីស្រុក​កណ្ដាលស្ទឹង កាលពីព្រឹក​ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ដើម្បីយក​ទៅធ្វើការ​កំទេចចោល​តាមជំនាញ បញ្ជៀស​ការគ្រោះថ្នាក់​ដល់ប្រជា​ពលរដ្ឋ។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរខេត្តកណ្ដាល បានរកឃើញគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្រ្គាម ម៉ាក MK82 ជាង២០០គីឡូ នៅស្រុកកណ្ដាលស្ទឹង  ។

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កាលពីម្សិលមិញ អាជ្ញាធរបានសហការជាមួយមន្រ្តីជំនាញនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) យកគ្រាប់មិនទាន់ផ្ទុះម៉ាក MK82 ដែលមាន​ប្រវែង១៥០​មីលីម៉ែត្រ មុខកាត់២៧៤​សង់ទីម៉ែត្រ និងមាន​ទម្ងន់២២៧​គីឡូក្រាម ចេញពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពដដែល គ្រាប់មិនទាន់ផ្ទុះម៉ាក MK82 ជាប្រភេទ​គ្រាប់ទម្លាក់​​ពីលើយន្ដ​ហោះ B52 របស់សហរដ្ឋអា​មេរិក។

អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩កន្លងទៅ បានប្រគល់អាវុធចំនួន១១៩១៥ដើម ដែលខូចគុណភាពទៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ដើម្បីបន្សាប និងកាត់កម្ទេច៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ