បុរសជនជាតិចិនម្នាក់ត្រូវបានសម្លាប់នៅខេត្តកោះកុង

កម្លាំងនគរបាលប៉ុស្តិ៍ទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះសហការណ៍ជាមួយសមត្ថកិច្ចនគរបាលខេត្តកោះកុង ពិនិត្យទៅលើសាកសពជនជាតិចិនម្នាក់ ដែលបានដេក ស្លាប់ នៅត្រង់ចំណុចព្រះអង្គគោកធ្លក ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

សមត្ថកិច្ចប្រទះឃើញសាកសពជនជាតិចិនម្នាក់ដេកស្លាប់ នៅត្រង់ចំណុចព្រះអង្គគោកធ្លក ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីម្សិលមិញ ។

យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីម្សិលមិញ ឲ្យដឹងថាសមត្ថកិច្ចខេត្តកោះកុង បានប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ នៅឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា។ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចខេត្ត ការស្លាប់នេះជាអំពើឃាតកម្ម ដែលសម្លាប់នៅតំបន់ផ្សេង ហើយយកសពមកទម្លាក់ចោលនៅកន្លែងកើតហេតុ។

ប្រភពដដែលឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ Zheng Haijia ភេទប្រុស មានអាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកគណនេយ្យក្រុមហ៊ុន LIYDA China មានទីតាំងស្ថិតនៅខេត្តកោះកុង។ ជនរងគ្រោះបានចូលមកកម្ពុជាតាំងពីថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០១៩មកម្លេះ ។ 

សមត្ថកិច្ចខេត្តកោះកុងកំពុងស្រាជាវរកជនល្មើសនៃអំពើឃាតកម្មនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ