ពលរដ្ឋជាង៧០នាក់នៅព្រៃវែងធ្លាក់ខ្លួនឈឺ សង្ស័យពុលអាហារ

លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ​ បានអញ្ជើញចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋដែលបា​នពុលនំបញ្ចុក​ នៅ​ឃុំបន្ទាយចក្រី​ ស្រុកព្រះសេ្ដច​ និងអ្នកជំងឺទូទៅ​ នៅមន្ទីរពេទ្យ​បង្អែក​ ព្រះស្ដេច​ ខេត្ត​ព្រៃវែង។ រូបភាព៖ ហ្វេសប៊ុក លោក ស ខេង

ពលរដ្ឋជាង៧០នាក់ធ្លាក់ខ្លួនឈឺបន្តបន្ទាប់កាលពីព្រឹកម្សិលមិញ សង្ស័យពុលអាហារនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។

អធិការស្រុកព្រះស្ដេច លោក ជ័យ សេងហ៊ាង បានប្រាប់ វីអូឌី ថា កាលពីម្សិលមិញ មានមនុស្ស៧២នាក់សង្ស័យពុលអាហារ នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ លោកបន្ថែមថា ក្នុងករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ ដោយថា សំណាកដែលក្រសួងសុខាភិបាលយកទៅពិនិត្យមិនទាន់ទទួលបានលទ្ធផល។

ទោះយ៉ាងណានៅលើហ្វេសប៊ុករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា ពលរដ្ឋទាំងនោះពុលនំបញ្ចុក។​

ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃក្រសួងសុខាភិបាល លោក អាំង ហុកស្រ៊ុនអះអាងថា កាលពីឆ្នាំ២០១៨កន្លងទៅ មានអ្នកជំងឺដោយសារពុលចំណីអាហារចំនួន២០៣នាក់ និងស្លាប់ ១២នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ