អាមេរិក​ផ្តល់​លុយ​២លានដុល្លារសម្រាប់កម្ពុជាកម្ចាត់មីន

គ្រាប់មីន

សហរដ្ឋអាមេរិក​បានផ្តល់ជំនួយចំនួន២លានដុល្លារអាមរិកមកដល់កម្ពុជា ដើម្បីជួយគាំទ្រសកម្មភាពដោះមីនរយៈពេលពេញ១ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ លោក ហេង រតនា។

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ លោក ហេង រតនា បានសរសេរលើទំព័រហ្វ៊េសប៊ុករបស់លោកកាលពីម្សិលមិញថា ក្រសួងការបរទេសអាមេរិកបានសម្រេចផ្តល់ជំនួយទៅអង្គភាពស៊ីម៉ាក់ចំនួន២លានដុលា្លរ​សំរាប់រយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃ០១​ ខែមីនា​ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨​ ខែកុម្ភ:​ ២០២០។ លោកបញ្ជាក់ថា នេះជាគម្រោងទី២ហើយ បន្ទាប់ពីការដេញថ្លៃបានកាលពីឆ្នាំ២០១៨។

សហរដ្ឋអាមេរិក ធា្លប់អះអាងថា នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ខ្លួនបានចំណាយថវិកាជាង១៣១លានដុល្លារសំរាប់គម្រោងមនុស្សធម៌នៅកម្ពុជា ដើម្បីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ដែលសល់ពីជម្លោះផ្ទៃក្នុង និងជម្លោះក្នុងតំបន់កាលពីសម័យសង្គ្រោម។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះដោយសារគ្រាប់មីន​​​និងគ្រាប់មិនទាន់ផ្ទុះសរុបចំនួន៦៤៧៧១ នាក់ក្នុងនោះជិត២ម៉ឺននាក់ត្រូវបានស្លាប់ និងមានប្រមាណជាង៤ម៉ឺននាក់ទៀតបានពិការភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ