ក្រុមលោក Juan Guaido ចោទក្រុម​​លោក ម៉ាឌូរ៉ូ ថាបានជិះយន្តហោះទៅលក់មាសនៅ​ក្រិក

រដ្ឋមន្រ្តីក្រសួងការបរទេស​ លោក Jorge Arreaza (កណ្ដាល) និងលោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីឆ្នាំ២០១៥។ រូបភាព៖ AP

អនុប្រធានសភាវេណេស៊ុយអេឡា បាន​ចោទប្រកាន់​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​ដែល​ជាបក្សពួករបស់ប្រធានាធិបតី​ នីកូឡាស ម៉ាឌូរ៉ូ ថាបានជិះទៅហោះធ្វើដំណើរទៅកាន់​​ទីក្រុង​អាតែន ដើម្បីលក់​មាស​ដែល​ជារបស់​ជាតិ​​។

ទីភ្នាក់​ងារសារព័ត៌មានរុស្ស៊ី Sputnik news បានចុះផ្សាយថា​ លោក Jose Guerra អនុប្រធាន​សភាវេណេស៊ុយអេឡា​ បាន​ចោទប្រកាន់​លើរដ្ឋមន្រ្តីក្រសួងការបរទេស​ លោក Jorge Arreaza ថា​បាន​ជិះយន្តហោះ​ទៅក្រុងអាតែន ដើម្បីឲ្យប្រទេសក្រិក​ជួយសម្របសម្រួល​ដោះដូរមាស ជាមួយនឹង​ប្រាក់អឺរ៉ូ​។ ប្រភពខាងដដែលឲ្យដឹងថា រដ្ឋមន្រ្តី​ការបរទេសវេណេស៊ុយអេឡារូបនេះ ជ្រើសរើស​យកប្រទេសក្រិក​​ ដោយសារតែប្រទេសក្នុងសហភាព​អឺរ៉ុបមួយនេះនៅតែទទួលស្គាល់​លោក ម៉ាឌូរ៉ូ​ ជាប្រធានាធិបតី​វេណេស៊ុយអេឡា ខណៈប្រទេស​សមាជិក​ដទៃទៀតទទួលស្គាល់​លោក Juan Guaido។

ទោះយ៉ាងណាក៏ដោយ ប្រទេសក្រិកបាន​បដិសេធការចោទប្រកាន់​នេះ។ នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលក្រិក បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយដែល​សារព័ត៌មាន Sputnik news ចុះផ្សាយ​បន្តថា យន្តហោះដែល លោក Jorge Arreaza ជិះ បានចូលចតនៅក្រុងអាតែនកាលពីថ្ងៃទី​២ ខែមីនា គឺដើម្បីចាក់ប្រេងតែប៉ុណ្ណោះ។  ប្រភពពដដែល បន្ថែមថា យន្តហោះនោះ​ បាន​ចាក​ចេញ​ពី​ក្រិកទៅកាន់​ប្រទេស​ Cape Verd ​នៅថ្ងៃនោះតែម្តង​ ហើយក៏គ្មាន​​មន្រ្តីប្រទេសក្រិក​ណាម្នាក់​ចូលជួបរដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡារូបនេះដែរ។

លោក Jose Guerra ​ជាមនុស្សស្និទ្ធនឹងមេបក្សប្រឆាំង​ លោក Juan Guaido ដែលប្រកាសខ្លូនជាប្រធានាធិបតីវេណេស៊ុយអេឡាបណ្ដោះអាសន្ ន​កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ។

កាលពីចុងខែមករាកន្លងទៅ លោក Jose Guerra បានចោទថា ​លោក ម៉ាឌូរ៉ូ បាន​រៀបចំឲ្យយន្តហោះរុស្ស៊ីដឹកមាស​ចំនួន​២០តោនចេញពីប្រទេសវេណេស៊ុយអេឡា ដែលមានតម្លៃជាទឹកប្រាក់​ប្រមាណ​ជា​៨៤០លាន​ដុល្លារ។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុងក្រឹមឡាំងបានចេញមុខភ្លាមៗ​ច្រាន​ចោល​ការចោទប្រកាន់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ