កុមារី​ម្នាក់​ត្រូវ​បាន​គេ​រំលោភ​សេពសន្ថេវៈពេលទៅរៀននៅម្ដុំទួលគោក

កេ្មងស្រី​ដែលជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កាន់​បណា​ដែល​សរសេរថា«‍បិទ​ផ្ទះបន»​នៅ​ក្នុង​សាល​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី៤ ខែ​មិថុនា ឆ្នាំ២០០៨។ (រូបថត៖ AP/ហេង ស៊ីនិត)

ស្ថាបនិក​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា លោក​ Scott Neeson បាន​ឲ្យ​ដឹង​ថា កុមារីម្នាក់ត្រូវបានរំលោភ​ផ្លូវ​ភេទ ក្រោយ​ពី​ត្រូវ​បាន​ល្បួង និង​ដាក់​ថ្នាំ​សណ្ដំ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។

ស្ថាបនិក​អង្គការ​ជួយ​កុមារ​កម្ពុជា​រូប​នេះ បាន​អះ​អាង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក Scott Neeson បាន​រៀបរាប់​ថា កុមារី​ម្នាក់​អាយុ ៨ឆ្នាំ ត្រូវបានគេរំលោភសេពសន្ថវៈ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​រៀននៅសាលាមួយ​ស្ថិត​នៅ​ម្ដុំទួលគោក។

បើ​តាម​លោក Scott Neeson កុមារី​នោះ ត្រូ​វ​បាន​រក​ឃើញ​វិញ​នៅ​ម្ដុំ​បឹងទំពុន ១​ម៉ោង​ក្រោយ​ពី​ត្រូវ​បាន​បោក​បញ្ឆោត​ថា ម្ដាយ​របស់​កុមារី​រូប​នោះ​រង​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក Scott Neeson បាន​អះ​អាង​ថា កុមារី​រូប​នេះ ត្រូវ​បាន​ល្បួង​យក​ទៅ​រំលោភ​ផ្លូវ​ភេទ ក្រោយ​ពី​ត្រូវ​ថ្នាំ​សណ្ដំ។

ប្រធានផ្នែកគាំពារកុមារនៃអង្គភាពការពារកុមារ អ្នកនាង សោម វឌ្ឍនា បានប្រាប់ វីអូឌី នៅ​ថ្ងៃ​ថា នគរបាល​បាន​ទទួល​ពាក្យ​បណ្ដឹង​អំពី​ករណី​នេះ​រួច​ហើយ ហើយ​ថា ស្ថានភាព​របស់​កុមារី​រូប​នោះ បាន​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ ក្រោយ​ទទួល​បាន​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ។

មាត្រា៣៩ នៃច្បាប់ស្តីពីការរំលោភបំពានផ្លូវភេទ ចែងថា ជនដែលរំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អនីតិ​ជន ប្រឈម​ជាប់ពន្ធនា​គារ​ពី ៥ ទៅ ១០ឆ្នាំ ហើយនៅក្នុងចំណុចមួយនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏បានចែងពីការប្រឆាំងអំពើហិង្សាផ្លូវភេទ ឬ​ការរំលោភបំពានផ្លូវភេទដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ