អាជ្ញាធរ​ ខេត្ត​ត្បូងឃ្មុំ​ហាម​សហគមន៍​ធ្វើ​ពិធី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​

បេីទោះបីជា អាជ្ញាធរស្រុកបានមកបិតប្រកាសហាមឃាត់ប្រជាពលរដ្ឋនៅឃុំទន្លូង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ក៍ប្រជាពលរដ្ឋភាគច្រេីនជាជាតិដេីមភាគតិចស្ទៀង​នៅតែជួបជុំគ្នារៀបចំទិវាសិទ្ធិនារីអន្តរជាតិខួប ១០៨​ ឆ្នាំ២០១៩​ ហេីយពួកគាត់ការហាមឃាត់នេះជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់គាត់ក្នុងការជួបប្រជុំនិងសម្ដែងមតិ។ រូបភាព៖ ហ្វេសប៊ុក Theng Savoeun

អាជ្ញាធ​រស្រុ​កមេ​មត់​ ខេត្ត​ត្បូ​ង​ឃ្មុំ ​មិ​នអ​នុញ្ញាតិ​ឲ្យ​ស​ហគម​ន៍​មូលដ្ឋាន ​ធ្វើពិ​ធី​អប​អរ​ទិ​វា​នារី​អ​ន្ត​រ​ជា​តិ ៨​មីនា ​ដែល​ធ្វើ​ឡើងនៅថ្ងៃនេះទេ ​បើ​​ទោះ​​​បី​ក្រសួងមហាផ្ទៃធ្លាប់ណែនាំថា ពួកគេអាចធ្វើសកម្មភាពបាន ដោយមិន​ចាំ​បា​​ច់ជូ​ន​ដំណឹងជាមុន​ក៏​ដោយ។

លិខិតចុះថ្ងៃទី៧ ខែមីនា រដ្ឋបាលស្រុកមេមត់លើកឡើងថា ខ្លួនមិនអនុញ្ញតិឲ្យតំណាងសហគមន៍ និងប្រជាពលរដ្ឋមកពីឃុំទន្លុក ឃុំជំាក្រវៀន ឃុំដារ និង ឃុំចាន់មូល រៀបចំពីធីអបអរសារទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ទេ ដោ​យ​តម្រូ​​វ​ឲ្យ​​ស​​ហគមន៍ទាំងនោះ រៀបចំសំណុំបែបបទស្នើសុំការទទួលស្គាល់ពីក្រសួងមហាផ្ទៃជាមុនសិន ទើបអាចធ្វើស​កម្មភាពបាន។

លិខិតដែលអាជ្ញាធរហាមមិនឲ្យពលរដ្ឋរៀបចំពិធីរំលឹកខួបសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩។រូបភាព៖ ហ្វេសប៊ុក Theng Savoeun

សេចក្តីណែនាំចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ បានលើកឡើងថា សមាគមអង្គការ​មិន​មែន​រដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសហគមន៍នា​នានៅមូលដ្ឋានមានសិ​ទ្ធិសេរីភាពពេញលេ​ញក្នុងការ​ធ្វើ​ស​កម្មភា​ពក្នុងព្រះរាជាណាចក្រក​ម្ពុជាស្របតាមច្បាប់និងលិខិ​តបទដ្ឋានគតិយុត្តិព្រមទាំង​លក្ខន្តិកៈ​រប​ស់​ខ្លួ​ន ដោយ​មិនចាំបាច់ជូនដំណឹងមុនឡើយ។

ទោះយ៉ាងណាក៏ដោយ តំណាងសហគមន៍​លោក យ៉ែម គង់ ប្រាប់ VOD ថា មកដល់ពេលនេះ​ការប្រារព្ធពិធីបានធ្វើឡើងតាមការគ្រោងទុកដោយគ្មានការរំខានពីអាជ្ញាធរឡើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ