តុលាការ​អាមេរិក​សម្រេច​ឲ្យ​មនុស្ស​ជំនិត ត្រាំ ជាប់​ពន្ធនាគារ​ជិត​៤​ឆ្នាំ​

លោក ដូណាល់ ត្រាំ និងលោក Paul Manafort នៅសន្និបាតជាតិសាធារណរដ្ឋឆ្នាំ 2016 នៅ Cleveland រដ្ឋ Ohio នៅថ្ងៃទី 20 ខែកក្កដា។ រូបភាព៖ Bill Clark / CQ-Roll Call,Inc.

តុលាការនៅរដ្ឋ Virginia របស់សហរដ្ឋអាមេរិកបានសម្រេចក្ដីកាលពីម្សិលមិញ ឲ្យលោក Paul Manafort ជាអតីតប្រធានរៀបចំក្រុមការងារឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ពន្ធនាគារ៣ឆ្នាំ១១ខែ។​

ចៅក្រមបានសម្រេចឲ្យជាប់ពន្ធនាគារនេះ ដោយរកឃើញចំនួន​៥បទចោទ គឺពាក់ព័ន្ធការគេចពន្ធ និងបង្កើនគណនីធនាគារក្លែងក្លាយ។

ដើមហេតុដំបូងក្រុមការងារពិសេសបានបើកការស៊ើបអង្កេតលើមនុស្សជំនិតជាមួយលោក ត្រាំ នេះ លើករណីមានការជ្រៀតជ្រែកពីរុស្ស៊ីលើការបោះឆ្នោតអាមេរិក​ដែលនាំឲ្យលោក ត្រាំ ឈ្នះ ប៉ុន្តែក្រោយមករកឃើញថា មានកំហុសករណីគេចពន្ធ និងបង្កើតគណនីធនាគារក្លែងក្លាយ។​

តុលាការរកឃើញថា លោក Manafort វ័យ៦៩ឆ្នាំ បានលាក់បាំងរដ្ឋាភិបាលអាមេរិកចំពោះលុយដែលលោកទទួលបានរាប់លានដុល្លារ ពីការប្រឹក្សា​យោបល់ឲ្យអតីតមេដឹកនាំអ៊ុយក្រែនដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ