ថៃ​រំលាយ​គណបក្ស​ Thai Raksa Chart

មេដឹកនាំគណបក្សប្រឆាំងថៃ លោក Preechaphol Pongpanich ជាមួយមន្រ្តីដទៃទៀតបានចាកចេញពីតុលាការធម្មនុញ្ ញនៅទីក្រុងបាងកក នៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2019 បន្ទាប់ពីចេញសេចក្តីសម្រេចរបស់តុលាការ។ រូបថត AFP

តុលាការធម្មនុញ្ញរបស់ថៃបានរំលាយគណបក្សថៃរក្សាឆាត (Thai Raksa Chart) ជាគណបក្សដែលបង្កើតឡើងដោយក្រុមអ្នកគាំទ្រខ្សែលោក ថាក់ ស៊ីន។​

តុលាការធម្មនុញ្ញរបស់ថៃបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយចោទថា បានប្រមាថដល់រដ្ឋធម្មនុញ្ញ។  ដំបូងឡើយ គណបក្សនេះតែងតាំងបងស្រីរបស់ស្តេច គឺម្ចាស់ក្សត្រី អ៊ុប៊ុលរ៉ាតាណា ជាបេក្ខជននាយករដ្ឋមន្ត្រី ក្រោយមកមានប្រតិកម្មពីខាងព្រះបរមរាជវាំង តុលាការធម្មនុញ្ញក៏ចាប់ផ្តើមស៊ើបអង្កេតរឿងនេះ ហើយឈានដល់ការរំលាយ។​

ក្រៅពីការរំលាយគណបក្សនេះ តុលាការក៏បានចេញបំរាមដល់ថ្នាក់ដឹកនាំគណបក្សនេះចំនួន១០រូប មិនឲ្យធ្វើនយោបាយចំនួន១០ឆ្នាំ។​

តាមគម្រោងថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនានេះ បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីខែឧសភា ឆ្នាំ២០១៤។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ